(តាកែវ)៖ លោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តតាកែវ និងលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមអយ្យការអមសាលាដំបូងខេត្ត នៅព្រឹកវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំអនុប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញារង ប្រធាន អនុប្រធាន លេខាធិការដ្ឋាន ក្រឡាបញ្ជី និងមន្រ្តីរាជការ សាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តទាំងអស់ចូលរួមអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

គួរបញ្ជាក់ថា «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ សម្រេចជាឯកច្ឆ័ន្ទដាក់បញ្ចូល ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ប្រទេសកម្ពុជា ទទួលបានកិត្តិនាមកាន់តែល្បីសុះសាយពេញពិភពលោក៕