(កំពង់ចាម)៖ សាលាខេត្តកំពង់ចាម ព្រមទាំង រដ្ឋបាលក្រុង-ស្រុក, ឃុំ-សង្កាត់, មន្ទីរ-អង្គភាពជុំវិញខេត្ត នៅវេលាម៉ោង ៧:០០ ព្រឹកថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២៣ នេះ បានប្រារព្ធពិធីទូងស្គរ និងគ្រឿងបំពងសំឡេងផ្សេងទៀត ក្នុងការចូលរួមអបអរសាទរ ដែល «រមណីយដ្ឋានប្រាសាទកោះកេរ»ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ។

នាយករដ្ឋបាលសាលាខេត្តកំពង់ចាម លោក ឃន ប្រុស បានប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ប៊ុន មាំណត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់ មួយរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល នាឱកាស «រមណីយដា្ឋនប្រាសាទកោះកេ » ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។

រដ្ឋបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់រដ្ឋបាលក្រុង-ស្រុក, ឃុំ-សង្កាត់, មន្ទីរ-អង្គភាពជុំវិញខេត្ត គ្រប់ស្ថាប័នរដ្ឋ ឯកជន រោងចកសហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ចាម សូមរួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក
តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង ០៧:០០ព្រឹក នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ ឱ្យបានច្រើនកុះករ ខ្ញៀវខ្ញា ប្រកបដោយសេចក្តី
សប្បាយរីករាយ ក្នុងការសាទរចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ៕