Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មករសំណង់ម្នាក់ ឈ្នះឆ្នោត​១២លានរៀល ពីក្រុមហ៊ុន​ឆ្នោតខ្មែរ ហើយយក​ទិញ​ម៉ូតូ​កង់បី​ដើ​ម្បី​ប្រកប​របបរកស៊ី

10-08-2016 16:11

(ភ្នំពេញ)៖ អតិថិជនម្នាក់របស់ឆ្នោតខ្មែរ និងជាកម្មករសំណង់ បានទិញម៉ូតូកង់បីមួយ សម្រាប់ប្រកបរបររបស់ខ្លួនភ្លាម បន្ទាប់ពីរូបលោក បានឈ្នះរង្វាន់ធំពីក្រុមហ៊ុនឆ្នោតខ្មែរ កាលពីសប្តាហ៍មុន។

លោក ម៉ី ផាន់ណា ដែលមានអាយុ ៥៤ឆ្នាំ មានទីកន្លែងកំណើត នៅខេត្តកំពង់ចាម និងបច្ចុប្បន្នជាកម្មករសំណង់នៅរាជធានីភ្នំពេញ បានមានសំណាងឈ្នះឆ្នោត នូវចំនួនទឹកប្រាក់ ១២លានរៀល ពីក្រុមហ៊ុនឆ្នោតខ្មែរ ដោយលោកគ្រាន់តែ ចំណាយលុយត្រឹមតែ ៦០០រៀលតែប៉ុណ្ណោះ។ បុរសសំណាងរូបនេះ បានប្រាប់ឱ្យដឹងថា ក្រោយពីលោក បានទទួលប្រាក់រង្វាន់ភ្លាម លោកបានយកលុយទៅទិញម៉ូតូកង់បី តម្លៃជិត ២ពាន់ដុល្លារភ្លាម ដើម្បីផ្លាស់ប្តូរមុខរបររកស៊ីខ្លួនឯង។

នាយកប្រតិបត្តិ ក្រុមហ៊ុនឆ្នោតខ្មែរ លោក ពេជ្រ ចិត្រា បានមានប្រសាសន៍ «គាត់ (ម៉ី ផាន់ណា) ជាកម្មករសំណង់ និងគ្មានលទ្ធភាព ក្នុងការប្រកបមុខរបរ អ្វីផ្សេងនោះទេ តែឥឡូវនេះ គឺគាត់ឈ្នះរង្វាន់នេះ ដែលអាចបើកលទ្ធភាព ឱ្យគាត់ទិញកង់បីបានហើយ នេះគឺជាមុខរបរថ្មីរបស់គាត់»

នាយកប្រតិបត្តិខាងលើ បានបន្តថា ក្រុមហ៊ុនឆ្នោតខ្មែរ ជាក្រុមហ៊ុនដែលបានចុះបញ្ជីស្របច្បាប់ ដូច្នេះក្រុមហ៊ុន មានការទទួលខុសត្រូវ ពេញលេញតែម្តង ហើយក្រុមហ៊ុន មិនត្រឹមតែជាក្រុមហ៊ុនឯកជន រកតែប្រាក់ចំណេញ មួយមុខនោះទេ ក៏ជាក្រុមហ៊ុន បានចូលរួម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈបរិច្ចាគថវិកា សម្រាប់ការងារមនុស្សធម៌ នៅតាមបណ្តាខេត្តនានា ដូចជា តាកែវ ព្រៃវែង បាត់ដំបង ប៉ៃលិន ជាដើម។

ក្រុមហ៊ុនឆ្នោតខ្មែរ បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនបម្រើសេវាទូរស័ព្ទចល័ត CooTel​ 038 ដើម្បីលក់ឆ្នោតតាមប្រពន្ធ័អ៊ីនធឺណិតដោយបានទទួលអាជ្ញាប័ណ្ណស្របច្បាប់ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់តាំងឆ្នាំ២០១៥មកម៉្លេះ។ ក្រុមហ៊ុនត្រូវបានវិនិយោគក្នុងទឹកប្រាក់ ជាច្រើនលានដុល្លារសហរដ្ឋអាមេរិក ហើយបានដាក់សម្ពោធដំណើរការជាផ្លូវការ នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ។ ការដាក់ដំណើរការនូវក្រុមហ៊ុនឆ្នោតខ្មែរ នេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ និងកាត់បន្ថយការលេងឆ្នោតមិនមានច្បាប់នេះ ក្រុមហ៊ុនក៏មានការតម្កល់ប្រាក់ នៅធនាគារជាតិនៃកម្ពុជា ផងដែរក្នុងផ្តល់សេចក្តីទុកចិត្តដល់សាធារណជន៕