(ភ្នំពេញ)៖ ស្រ្តីជនជាតិចិនម្នាក់បានដួលសន្លប់ នៅក្នុងរោងចក្រកាត់ដេរ ជី អេវើហ្គ្រីន មួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ នៅចំណុចមុខរោងចក្រកាត់ដេរ ជី អេវើហ្គ្រីន ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្រ្តីជនជាតិចិនម្នាក់នោះ រួមជាមួយប្ដី បានជិះរថយន្តមួយគ្រឿងចូលទៅក្នុងរោងចក្រកាត់ដេរ លុះក្រោយមកស្រាប់តែគាត់មានអាការៈ មិនស្រួលខ្លួន ដួលសន្លប់នៅក្នុងរោងចក្រ ហើយដោយសារខ្លាចគាត់ស្លាប់នៅក្នុងរោងចក្រ ទើបថៅកែរោងចក្របានបញ្ជាឲ្យ ក្រុមសន្តិសុខនាំគ្នាសែងចេញក្រៅ ទៅដាក់ចោលនៅក្រោមដើមក្រខុប ខាងមុខរោងចក្រ។ ស្រ្តីជាជនរងគ្រោះខាងលើមាន ឈ្មោះ ស៊ូ ឡុង អាយុ៤៣ឆ្នាំ ជាបុគ្គលិករោងចក្រ កាត់ដេរខាងលើនោះ មិនបានដឹងថា គាត់ស្នាក់នៅ កន្លែងណាមួយនោះឡើយ
បន្ទាប់មកត្រូវបានរថយន្តពេទ្យ របស់អង្គភាព៧១១ កងពលតូចលេខ៧០ នាំទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ៕