Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទារកទើបនឹង​កើត ​១១នាក់​ បាន​ស្លាប់​ នៅ​ក្នុង​ករណី​​ភ្លើង​ឆេះ​មន្ទីរ​ពេទ្យមួយ​នៅ​​ទីក្រុង​បាដាដ​ ប្រទេស​អ៊ឺរ៉ាក់​

10-08-2016 15:45

(បាដាដ)៖ មន្ត្រីក្រសួង​សុខាភិបាលអ៊ីរ៉ាក់ បានបញ្ជាក់ឲ្យដឹងថា យ៉ាងហោចណាស់មានទារកទើបនឹងកើត​ចំនួន ១១នាក់ បានស្លាប់ នៅក្នុងករណីភ្លើងឆេះ​មន្ទីរពេទ្យមួយកន្លែង​​នៅក្នុងទីក្រុងបាដាដ។ នេះបើយោងតាមការចេញផ្សាយ​របស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែសីហា។

លោក As-Sumariya អ្នកនាំពាក្យរបស់​ក្រសួង​សុខាភិបាល បានឲ្យដឹងថា ភ្លើងបានឆាបឆេះ​នៅផ្នែកមួយនៃ​អគារគាំពារមាតា និងទារក នៃមន្ទីរពេទ្យ Al Yarmouk ក្នុងទីក្រុងបាដាដ បណ្ដាលឲ្យទារក​ ១១នាក់ បាន​ថប​​ដង្ហើបស្លាប់ ដោយសារផ្សែងភ្លើង។

ករណីអគ្គីភ័យនេះផងដែរ ត្រូវបានអ្នកនាំពាក្យខាងលើបានបញ្ជាក់ថា បណ្ដាលមកពីទុស្សេខ្សែភ្លើង ហើយក្រុមជំនាញ​កំពុង​តែ​ធ្វើការស៊ើបអង្កេត៕