Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសម្រាកព្យាបាលកម្ពុជា ទទួលស្គាល់ការអភិវឌ្ឍិន៍ និងសមិទ្ធផល ដែលក្រសួងសុខាភិបាលសមេ្រចបាន​

11-08-2016 06:42

(ភ្នំពេញ)៖ មន្ទីរសម្រាកព្យាបាលកម្ពុជា បានទទួលស្គាល់ការអភិវឌ្ឍន៍ និងសមិទ្ធផលដែលក្រសួងសុខាភិបាលបានសម្រេច។​ ឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មាន Fresh News លោក ហោ សំណាង នាយកមន្ទីរសម្រាកព្យាបាលកម្ពុជា បានឲ្យដឹងថា សមិទ្ធផល និងវឌ្ឍនភាព ដែលសម្រេចបានសព្វថ្ងៃ ដោយសារការលះបង់ និងចូលរួមរបស់មន្រ្ដី និងថ្នាក់ដឹកនាំក្រសួង រួមទាំងការផ្ដល់អាទិភាព របស់រាជរដ្ឋាភិបាលផងដែរ។

លោក ហោ សំណាង បានបញ្ជាក់ទៀតថា «ខ្ញុំលំបាកបដិសេធនូវសមិទ្ធផល ដែលបានរៀបរាប់ក្នុងសូចនាករជាក់ស្ដែង នៅក្នុងលិខិតចំហរបស់ក្រសួងសុខាភិបាល ដែលបានចេញនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦»

លោកបានបន្ដថា លោកមិនឯកភាពទៅនឹងព័ត៌មាន ដែលចុះផ្សាយក្នុងសារព័ត៌មានភ្នំពេញប៉ុស្ដិ៍ ចុះថ្ងៃទី០៨ ខែសីហាទេ ព្រោះខ្វះនូវមូលដ្ឋានវិនិច្ឆ័យ និងព័ត៌មានពិត ដែលក្រសួងសម្រេចបាន។ លោកយល់ឃើញថា ព័ត៌មាននេះ អាចធ្វើឲ្យមិត្តអ្នកអានមិនទទួលបានព័ត៌មានជាក់ស្ដែង ក៏ដូចជា ធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តមន្រ្ដី ដែលបានចូលរួម កសាងនូវសមិទ្ធផល និងកិត្តិយសក្រសួងផងដែរ។

លោក ហោ សំណាង បញ្ជាក់ទៀតថា «ខ្ញុំមានមោទនភាព និងគាំទ្រចំពោះការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីបន្តអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា»