(ភ្នំពេញ)៖ ការនាំចេញអង្កររបស់កម្ពុជារយៈពេល ៥ខែចុងក្រោយ ឆ្នាំ២០១៦ នៅតែបន្ដធ្លាក់ចុះ នេះបើយោងតាមរបាយការណ៍ការនាំចេញអង្ករ នៃលេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញ បែបបទនាំចេញអង្ករ។
របាយការណ៍បានបង្ហាញថា ចាប់ពីខែមីនា ដល់ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ ការនាំចេញអង្កររបស់កម្ពុជាធ្លាក់ចុះ គួរឲ្យគត់សម្គាល់។
ក្នុងខែមីនា ការនំាចេញអង្ករធ្លាក់ចុះ ១៤.៥០ភាគរយ បានធ្លាក់ចុះពី៧៥៨៧៥តោន មកត្រឹម៦៦២៧៥តោន បើធៀបទៅនឹងខែដូចគ្នាក្នុងឆ្នាំ២០១៥, ខែមេសា ការនំាចេញអង្ករធ្លាក់ចុះ ៣០.៥០ភាគរយ បានធ្លាក់ចុះពី៥១,៧១៩តោន មកត្រឹម ៣៩,៥៥០តោន, ខែឧសភា ការនាំចេញអង្ករធ្លាក់ចុះ២៣.៥០ភាគរយ បានធ្លាក់ចុះ៤១,៨៤២តោន មកត្រឹម៣២,៥៥៨តោន, ខែមិថុនា ការនាំចេញអង្ករធ្លាក់ចុះ ២០.៥០ភាគរយបានធ្លាក់ចុះ ពី៤០,៨០០តោនមកត្រឹម៣៣,៨៦២តោន និងខែកក្កដាការនាំចេញអង្ករធ្លាក់ចុះ១៨.៣០ភាគរយ ធ្លាក់ចុះពី២៨,៤៩២តោនមកត្រឹម ២៦,០៨៧តោន។
ដោយឡែកសម្រាប់រយៈពេល៧ខែ ឆ្នាំ២០១៦វិញ ការនាំចេញអង្កររបស់កម្ពុជា បានធ្លាក់ចុះ ៦.៩ភាគរយ ធ្លាប់ចុះពី៣១២,៣១៧តោន មកនៅត្រឹម ២៩២,២៧៧តោន៕