Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ការចុះបញ្ជីរមណីដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបតិកភណ្ឌពិភពលោក

19-09-2023 22:04

(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំពិធីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ជាតិ នាឱកាស «រមណីដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចចុះបញ្ជីបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ។

អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលខេត្តរតនគិរី សូមស្នើលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ម្ចាស់ក្រុមហ៊ុនសហគ្រាសឯកជននានា គ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ព្រមទាំងគណៈកម្មាការទីវត្តអារាមទាំងអស់ក្នុងខេត្តរតនគិរី ទូងស្គរ ឫឧបករណ៍ដែលអាចបន្លឺសម្លេង ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់នេះដែលនឹងប្រព្រឹត្តទៅនាថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧៖០០នាទីព្រឹកឱ្យបានព្រមៗគ្នានៅតាមទីកន្លែងរៀងៗខ្លួន៕