(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចអធិបតី ហ៊ុន ម៉ាណែត៖ «ពេលខ្ញុំជួបនាយករដ្ឋមន្ត្រីជប៉ុន, ប្រធានាធិបតីកូរ៉េខាងត្បូង និងហ្វលីពីន ក៏ដូចជាមេដឹកនាំប្រទេសដទៃ តែងបញ្ជាក់ជំហរនយោបាយ បន្តថែរក្សាពូនជ្រំអ្វីដែលកសាងបាន និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត»

២៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំសិក្សាបញ្ចុះតម្លៃអគ្គិសនី ជូនរោងចក្រ សហគ្រាស ២ម៉ឺនកន្លែង សំដៅពង្រីកច្រវាក់ផលិតកម្ម និងទំហំការងារជូនកម្មករ

៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើទៅក្រុមអ្នកវិភាគ ដែលវាយប្រហាររាជរដ្ឋាភិបាល ឱ្យមានស្មារតីជាតិនិយមខ្លះផង

៤៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ជនរួមជាតិ រួមគ្នាឱ្យផុសផុលអបអរសាទរការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីលើកតម្កើងស្មារតីជាតិនិយម និងបង្ហាញដល់ព្រលឹងដូនតា ដែលបានកសាងជាង ១ពាន់ឆ្នាំមុន

៥៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ពលករខ្មែរនៅកូរ៉េ សូមកុំបារម្ភរឿងថ្លៃសេវាធ្វើលិខិតឆ្លងដែនឡើងថ្លៃ រាជរដ្ឋាភិបាលខិតខំសម្រួលឱ្យតម្លៃទាប និងរហ័ស

៦៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មិនមែនតែកម្ពុជា ទេ ដែលប្រកាន់នយោបាយចិនតែមួយ ប្រទេសសមាជិកអង្គការសហប្រជាជាតិ ១៨១ប្រទេស ក៏ប្រកាន់គោលនយោបាយនេះដូចគ្នា

៧៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាព មានសារៈសំខាន់លើសអ្វីៗទាំងអស់ ហើយបើគ្មានសន្តិភាព ក៏គ្មានការងារធ្វើដែរ

៨៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សូមទុកចិត្តចុះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយខ្ញុំ មិនធ្វើឱ្យបាត់បង់ប្រយោជន៍ពលរដ្ឋ និងអធិបតេយ្យជាតិឡើយ

៩៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្មារតីខិតខំ និងសីលធម៌ល្អរបស់ខ្មែរ ជាហេតុនាំឱ្យកូរ៉េ ប្រកាសដំឡើងចំនួនកូតាពលករ

១០៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តួចផ្តើមយុទ្ធសាស្រ្តថ្មី ចងក្រងវិស័យឯកជនរួមគ្នាតែមួយ ដើម្បីជំរុញការនាំចេញអង្ករ

- ព័ត៌មាន Fresh News Plus

១៖ តួឯកប្រុសរឿង «X-Men» ប្រកាសចែកផ្លូវគ្នាជាមួយភរិយា ក្រោយរៀបការ២៧ឆ្នាំ

២៖ ផលិតកររឿង «John Wick» បង្ហើបថាតួអង្គ Wick ចង់មានការចាកចេញមួយច្បាស់លាស់ ខណៈវគ្គ៤ ហាក់ធ្វើឲ្យអ្នកគាំទ្រស្រពិចស្រពិល


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)