(ភ្នំពេញ)៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា សូមជម្រាបជូនដំណឹង អំពី Facebook Page ផ្លូវការរបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា មានឈ្មោះថា ( អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា) ត្រូវបានជនអនាមិកយកទៅគ្រប់គ្រង។

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានបញ្ជាក់ថា ដូច្នេះរាល់ការបង្ហោះមិនត្រឹមត្រូវនៅក្នុង Facebook Page ខាងលើអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា សូមបដិសេធ និងមិនទទួលខុសត្រូវនោះទេ។

ក្រុមការងាររបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា កំពុងសហការជាមួយមន្ត្រីជំនាញ ដើម្បីដោះស្រាយបញ្ហានេះ។ ប្រសិនបើបុគ្គលណាយកទៅប្រើប្រាស់ក្នុងផ្លូវមិនល្អបង្ហោះរូបភាពមិនសមរម្យ ឬព័ត៌មានមិនពិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕