(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប ២៩ករណី ឃាត់ខ្លួនជនសង្ស័យ ៥៨នាក់។

* ករណីជួញដូរ២ករណី ឃាត់ខ្លួន៤នាក់
* ករណីដឹកជញ្ជូន រក្សាទុក ២០ករណី ឃាត់ខ្លួន ២៨នាក់
* ករណីប្រើប្រាស់ ៧ករណី ឃាត់ខ្លួន២៦នាក់

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៥,៦៣៨ករណី ឃាត់ខ្លួ​ន ១៣,៩៦៦នាក់ (ស្រី៩១៤នាក់)៕