(ឧត្តរមានជ័យ)៖ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានជួបសំណេះសំណាល ដោះស្រាយបញ្ចប់កង្វល់ របស់ប្រជាពលរដ្ឋចំនួន២១៦គ្រួសារ ពាក់ព័ន្ធ និងទំនាស់ដីធ្លីរុំារ៉ៃ នៅព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ នៅចំនុចអូរបាត់មាន់ សង្កាត់កូនគ្រៀល ក្រុងសំរោង នៅខេត្តឧត្តរមានជ័យ ។
ប្រជាពលរដ្ឋ ទាំង២១៦គ្រួសារ ដែលមានបញ្ហាប្រឈមពាក់ពន្ធ័និងបញ្ហាដីធ្លីនេះ គឺរយះពេល៨ឆ្នាំមកហើយ ពួកគាត់បានដើរដាក់ពាក្យប្តឹងស្ទើរគ្រប់ទីកន្លែង រួមនិងអង្គការសង្គមស៊ីវិលនានា នៅតែមិនអាចជួយដោះស្រាយជូនពួកគាត់បានឡើយ ទីបំផុតទើបពួកគាត់ងាកមកពឹងអាជ្ញាធរខេត្តអោយជួយដោះស្រាយវិញ។
លោក ស ថាវី បានបញ្ជាក់ឲ្យដឹងថា ក្នុងនាមអជ្ញាធរខេត្ត ដោយអនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីតែងគិតគូរជានិច្ច អំពី សុខទុក្ខនិងការររស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង។ ជាក់ស្តែងថ្ងៃនេះ ក្នុងនាមជាអជ្ញាធរខេត្ត បានមកជួបជាមួយបងប្អូននៅទីនេះ ដោយផ្ទាល់ដើម្បី ធ្វើការដោះស្រាយបញ្ចប់បញ្ហានេះ។
កត្តាទី១ គឺ លោកស ថាវី អភិបាលខេត្តឧត្តរមានជ័យ ទទួលយកសំណើ របស់ប្រជាពលរដ្ឋយកមកដោះស្រាយ ទី២ ទទួលស្គាល់ឈ្មោះ ដែលមាននៅក្នុងពាក្សបណ្តឹង ដែលមានពីមុនមកនិងហាម បញ្ចូលឈ្មោះថ្មី។
លោកស ថាវី ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមកុំជឿតាមការឃោសនា ញុះញង់របស់ជនមួយក្តាប់តូចនាំទៅប្តឹងន្លែងនេះ កន្លែងនោះ ដែលនាំអោយខាតពេលវេលា និងថវិកា។ លោក សថាវី ក៏បានជូនថវិកា ដល់បងប្អូនជាពលរដ្ឋ សំរាប់ចាក់ប្រេងត្រឡប់ ទៅវិញផងដែរ។
បងប្អូនប្រជាពលរដ្ឋ បានទះដៃថ្លែងអំណរគុណ ដល់អភិបាលខេត្ត ដែលបានចំណាយពេលវេលា ចុះមកជួបដោះស្រាយជូនប្រជាពលរដ្ឋ ហើយពួកគាត់ បានបន្តថាអភិបាលខេត្ត៥ មកហើយមិន ដែលចុះមកជួប ប្រជាពលរដ្ឋនោះទេ មានតែ លោកស ថាវី ទេដែលចុះមកផ្ទាល់ ដែលកត្តានេះធ្វើឲ្យពួកគាត់រំភើបក្នុងចិត្តណាស់៕