(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកំណត់យកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ ជាលើកទី៤។ នេះបើតាមសេចក្ដីសម្រេចប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី៤ ដើម្បីជ្រើសរើសក្រុមប្រឹក្សា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

សូមជម្រាបថា កាលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា លើកទី៣ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៩។

យោងតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ បានកំណត់ថា ក្រុមប្រឹក្សាមានអាណត្តិ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មីចូលកាន់តំណែង។ សមាជិកក្រុមប្រឹក្សាត្រូវជ្រើសរើសឡើង ដោយការបោះឆ្នោតអសកល មិនចំពោះ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមវិធីជ្រើសរើសជាសម្ងាត់។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖