(ភ្នំពេញ)៖ ទំព័រហ្វេសប៊ុកផេកផ្លូវការ របស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលមានឈ្មោះថា «ទូរទស្សន៍ជាតិកម្ពុជា ទទក -TVK» ត្រូវបានជន អនាមិក (Hacker) លួចយកទៅគ្រប់គ្រងហើយ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ នេះ​បើតាមសេចក្តីជូនដំណឹងរបស់ ទទក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន បានបញ្ជាក់ដូច្នេះថា៖ «“ទូរទស្សន៍ជាតិកម្ពុជា ទទក -TVK” ត្រូវបានជន អនាមិក (Hacker) លួចយកទៅគ្រប់គ្រងបានសម្រេច។ ដូច្នេះ រាល់ការបង្ហោះមិនត្រឹមត្រូវនៅក្នុង ហ្វេសប៊ុក ផេក ខាងលើ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមបដិសេធ និងមិនទទួលខុសត្រូវនោះទេ»

ក្រុមការងារ បច្ចេកទេសរបស់ ទូរទស្សន៍ជាតិកម្ពុជា កំពុងសហការជាមួយមន្ត្រីជំនាញ ដើម្បីដោះស្រាយបញ្ហានេះ។ ប្រសិន បុគ្គលណាយកទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ បង្ហោះរូបភាពមិនសមរម្យ ឬព័ត៌មានមិនពិត ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕