(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរឥស្លាម កំពុងរស់នៅរដ្ឋវ៉ាស៉ីនតោន និងរដ្ឋវីជីនៀ សហរដ្ឋអាមេរិក បានចេញវីដេអូប្រកាសស្វាគមន៍វត្តមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូរាជរដ្ឋាភិបាល កម្ពុជា ដែលនឹងធ្វើដំណើរទៅចូលរួមប្រជុំកំពូលអង្គការសហប្រជាជាតិ លើកទី៧៨ (UNGA 78) នៅទីក្រុងញូវយ៉ក នាចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខ។

តាមរយៈវីដេអូ ប្រជាពលរដ្ឋខ្មែរឥស្លាម ដែលរស់នៅរដ្ឋទាំងពីរ បានប្រកាសថា៖ «ក្រោយលឺដំណឹងថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងអញ្ជើញមកប្រជុំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ហើយយើងនៅថ្ងៃទី២២ ខែកញ្ញា យើងទាំងអស់គ្នាទៅស្វាគមន៍ និងចាំទទួលគាត់នៅទីក្រុងញូវយ៉ក»

ខាងក្រោមនេះ ជាវីដេអូរបស់ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅអាមេរិក៖