(ភ្នំពេញ)៖ លោក Gary Fultheim រស់នៅទីក្រុងឡង់ប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានអះអាងថា លោកធ្លាប់បានធ្វើដំណើរទៅកម្ពុជា ចំនួន៥៥លើក ហើយកោតសរសើរថា ប្រទេសកម្ពុជាមានភាពកក់ក្តៅ ប្រជាជនមានភាពរួសរាយ។

បុរសជនជាតិអាមេរិករូបនេះ បានអះអាងយ៉ាងដូច្នេះថា៖ «ខ្ញុំធ្លាប់បានធ្វើដំណើរទៅកម្ពុជា ចំនួន៥៥លើកមកហើយ ខ្ញុំមិនដែលត្រូវបានគេប្លន់ ឬយកកាំភ្លើងមកភ្ជង់នោះដែរ។ ខ្ញុំឃើញថា កម្ពុជាជាប្រទេសមានប្រជាជនរួសរាយ និងមានភាពកក់ក្តៅ នៅកម្ពុជាខ្ញុំឆ្លងកាត់រឿងល្អ ដូច្នេះហើយបានជាខ្ញុំទៅលេងរហូត៥៥ដង និងគ្រោងទៅលេងថែមទៀត»

លោកបានបន្តថា៖ «ពិតណាស់តែងតែមានការប្រឆាំងក្នុងទម្រង់ណាមួយ មិនដែលអត់នោះទេ ហើយយើងក៏មិនអាចធ្វើឱ្យមនុស្សគ្រប់គ្នាសុទ្ធតែសប្បាយចិត្តនោះដែល ហើយទន្ទឹមនឹងនោះក៏សម្បូរព័ត៌មានក្លែងក្លាយទៀត ប៉ុន្តែ អ្នកជំនាស់មានចំនួនតិចតួចប៉ុណ្ណោះ ខ្ញុំគិតថារាជរដ្ឋាភិបាលកម្ពុជា អាចធ្វើកិច្ចការដើម្បីទម្រង់ទិសបក្សប្រឆាំងពីផ្ទុយមកស្របវិញបាន»

បន្ទាប់ពីទទួលព័ត៌មានថា សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីកម្ពុជា, លោក Gary Fultheim បានបង្ហាញក្តីសង្ឃឹមថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ នឹងពង្រឹងវិស័យទេសចរណ៍ ព្រមទាំងបង្កើតការងារឱ្យបានច្រើន សម្អាតដងផ្លូវ ចាប់ផ្តើមកម្មវិធីកែច្នៃ និងប្រើប្រាស់ឡើងវិញ ជាពិសេសការអភិវឌ្ឍតំបន់បុរាណវិទ្យាឱ្យមានសួនច្បារជាដើម៕