(ចិន)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយលោក Zhang Jian Hua អ្នកគ្រប់គ្រងថាមពលជាតិរបស់ចិន។ ជំនួបនេះបានធ្វើឡើងនៅទីក្រុងហៃគូ សាធារណរដ្ឋប្រជាមានិតចិន

ក្នុងជំនួបគឺធ្វើឡើង ដើម្បីរិះរកវិធីដើម្បីពង្រឹងការវិនិយោគនៅក្នុង ហេដ្ឋារចនាសម្ព័ន្ធបៃតងរបស់អាស៊ាន រួមទាំងការផ្តល់ហិរញ្ញប្បទាន សម្រាប់គម្រោងថាមពល និងការដឹកជញ្ជូនប្រកបដោយចីរភាព។

នៅព្រឹកថ្ងៃដដែលនៅលោកបណ្ឌិត កៅ គឹមហួន បានបន្តអញ្ជើញថ្លែងក្នុងពិធីបើកសប្តាហ៍ថាមពលស្អាតចិន-អាស៊ានលើកទី១។

ក្នុងឱកាសនោះដែរ អគ្គលេខាធិការអាស៊ាន បានចែករំលែកពីសុទិដ្ឋិនិយមដែលព្រឹត្តិការណ៍នេះនឹងជំរុញឱ្យអាស៊ាន និងចិនពង្រឹងកិច្ចសហការបន្ថែមទៀត ជាពិសេសពាក់ព័ន្ធនឹងការផ្លាស់ប្តូរថាមពលរបស់តំបន់៕