(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ ចូលរួមដឹកនាំសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមាន បានចុះធ្វើរដ្ឋបាលនៅសំណង់មិនរៀបរយភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ក្នុងនោះក៏មានការចូលរួមពី លោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ លោកអភិបាលរង លោកអធិការរង លោកមេបញ្ជារង លោកចៅសង្កាត់ លោកនាយប៉ុស្តិ និងមន្ត្រីជាច្រើនរូបទៀត។ ជាលទ្ធផលកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ បានប្រមូលជនអនាថាចំនួន២៣នាក់ ស្រី០៦នាក់។ បច្ចុប្បន្នជនអនាថាទាំង២៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។
ដោយឡែក កាលពីវេលាទៀបភ្លឺឈាន ចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្លាំងនគរបាលខណ្ឌមានជ័យ បានបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ចំនួន៣ទីតាំងផ្សេងគ្នា ក្នុងខណ្ឌមានជ័យ។
*ករណីទី១៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ បានចុះល្បាតត្រួតពិនិត្យក្នុងភូមិសាស្រ្តមូលដ្ឋាន ដល់ចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានប្រទះឃើញជនសង្ស័យ៣នាក់ កំពុងតែជិះម៉ូតូ១គ្រឿង ដោយមានការសង្ស័យបានហៅធ្វើការត្រួតពិនិត្យប្រទះឃើញក្រាមពណ៌សថ្លាចំនួន១កញ្ចប់ថង់តូច ហើយក៏ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ តែម្ដង។
វត្ថុតាងចាប់យកមាន ម៉ូតូមួយគ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JT-7387, ក្រាមពណ៌សថ្លា ចំនួន១កញ្ចប់ថង់តូច, ទូរស័ព្ទចំនួនមួយគ្រឿង ម៉ាក oppo ចាស់។ បច្ចុប្បន្នជនសង្ស័យ៣នាក់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីអនុវត្តតាមនីតិវិធី។
*ករណីទី២៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ បានចុះល្បាតត្រួតពិនិត្យក្នុងភូមិសាស្រ្តមូលដ្ឋាន ដល់ចំណុចផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានប្រទះឃើញជនសង្ស័យម្នាក់ កំពុងតែជិះម៉ូតូដោយមានការសង្ស័យបានហៅធ្វើការត្រួតពិនិត្យប្រទះឃើញក្រាមពណ៌សថ្លាចំនួន១កញ្ចប់ថង់តូចលាក់ទុកក្នុងដៃខាងឆ្វេង របស់ឈ្មោះ ចាន់ វាសនា ហើយក៏ឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ តែម្ដង។ វត្ថុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿង ម៉ាកប៊ីត ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ1FZ-7099, ក្រាមពណ៌សថ្លា ចំនួន១កញ្ចប់ថង់តូច។
*ករណីទី៣៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ បានចុះល្បាតត្រួតពិនិត្យក្នុងភូមិសាស្រ្តមូលដ្ឋាន ដល់ចំណុចផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បានប្រទះឃើញជនសង្ស័យម្នាក់ កំពុងដើរដោយមានការសង្ស័យបានហៅធ្វើការត្រួតពិនិត្យ ប្រទះឃើញក្រាមពណ៌សថ្លាចំនួន៣កញ្ចប់ថង់តូច លាក់ទុកក្នុងដៃខាងឆ្វេងរបស់ ឈ្មោះ ម៉ី មឿនសុខម៉េង ហើយក៏ឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ តែម្ដង។
វត្ថុតាងចាប់យកមាន ក្រាមពណ៌សថ្លា ចំនួន៣កញ្ចប់ថង់តូច។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីអនុវត្តតាមនីតិវិធី៕