(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរអាមេរិក ដែលរស់នៅរដ្ឋវ៉ាស៉ីនតោន បានចេញវីដេអូប្រកាសស្វាគមន៍វត្តមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងធ្វើដំណើរទៅចូលរួមប្រជុំកំពូលអង្គការសហប្រជាជាតិ លើកទី៧៨ (UNGA 78) នៅទីក្រុងញូវយ៉ក នាចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខ។

តាមរយ:វីដេអូ ពួកគាត់បានប្រកាសថា នឹងទៅទទួលសម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូកម្ពុជា ដែលអញ្ជើញមកពីប្រទេសកម្ពុជា ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅសហរដ្ឋអាមេរិក សូមអញ្ជើញទៅទទួលសម្តេច និងគណៈប្រតិភូទាំង។

ពួកគាត់ក៏បានបង្ហាញចំណាប់អារម្មណ៍គាំទ្រ និងជឿជាក់លើសមត្ថភាពដឹកនាំប្រទេសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានីតិកាលទី៧នេះ៕

ខាងក្រោមនេះជាសារវីដេអូរបស់ប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក៖