Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អ៊ុក តែន បរិច្ចាគដី និងផ្ទះ ជូនដល់ប៉ុស្តិ៍សុខភាពកោះតេជោ រួមចំណែកជាមួយរាជរដ្ឋាភិបាល លើកស្ទួយវិស័យសុខាភិបាល

18-09-2023 10:12

(កណ្តាល)៖ ក្រុមគ្រូពេទ្យ នៃមជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺរបេង បុគ្គលិកតំណាង អង្គការសុខភាពពិភពលោក WHO និង គណៈប្រតិភូអន្តរជាតិ មកពីសហរដ្ឋអាមេរិក ស្វីស ហ្វីលីពីន អូស្ត្រាលី និងឡាវ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានចុះទៅពិនិត្យទីតាំងប៉ុស្តិ៍សុខភាពកោះតេជោ ដើម្បីរៀបចំផែន ក្នុងធ្វើប្រេវ៉ាឡង់ជំងឺរបេង នៅភូមិកោះតេជោ ឃុំគរគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ទីតាំងមណ្ឌលសុខភាពភូមិនេះ គឺជាការបរិច្ចាគរបស់លោក អ៊ុក តែន ខណៈប្រជាជនភូមិកោះតេជោទាំងអស់ បានថ្លែងអំណរគុណដល់លោក អ៊ុក តែន ដែលបានធ្វើសកម្មភាពមនុស្សធម៌មួយនេះ។

ថ្លែងប្រាប់បណ្តាញ Fresh News នៅថ្ងៃនេះ ប្រជាជនភូមិកោះតេជោ បានចាត់ទុកថា ការបរិច្ចាគ និងការលះបង់ដ៏ធំធេង របស់លោក អ៊ុក តែន គឺដើម្បីថែរក្សាសុខភាពប្រជាជន ដែលរស់នៅក្នុងភូមិកោះតេជោ ទាំងមូលតែម្តង និងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យសុខាភិបាល៕