(ភ្នំពេញ)៖ វេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២៣ ដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានការអញ្ជើញចូលរួមពីប្រតិភូយុវជនមកពីសមាគមជាតិចំនួន ១០ ក្នុងភូមិភាគអាស៊ី-អាគ្នេយ៍ រួមមានកាកបាទក្រហមឥណ្ឌូនេស៊ី, កាកបាទក្រហមឡាវ, អឌ្ឍចន្ទក្រហមម៉ាឡេស៊ី, កាកបាទក្រហមមីយ៉ាន់ម៉ា, កាកបាទក្រហមហ្វីលីពីន, កាកបាទក្រហមសិង្ហបុរី, កាកបាទក្រហមថៃ, កាកបាទក្រហមទីម័រខាងកើត និងកាកបាទក្រហមវៀតណាម។
ប្រតិភូយុវជនខាងលើនេះ បានអញ្ជើញមកដល់កម្ពុជានៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីចូលរួមវេទិកាយុវជនលើកទី២នេះ ដែលបានចាប់ផ្ដើមដំណើរការនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ដែលប្រព្រឹត្ដិទៅ នៅសណ្ឋាគារសុខា។
ក្នុងនោះប្រតិភូយុវជនអន្តរជាតិ ចំនួន៣ប្រទេស គឺលោក Phonpisith Richkamroph សមាជិកបណ្ដាញយុវជនអាស៊ីអាគ្នេយ៍ កាកបាទក្រហមថៃ, លោក Lee Van Can អ្នកស្ម័គ្រចិត្ត អឌ្ឍចន្ទក្រហមម៉ាឡេស៊ី និងកញ្ញា Camille Ramirez Baring ប្រធានយុវជន កាកបាទក្រហមហ្វីលីពីន បានបង្ហាញចំណាប់អារម្មណ៍នៅថ្ងៃដំបូងនេះកិច្ចប្រជុំដែលកម្ពុជាធ្វើម្ចាស់។
សូមទស្សនាកិច្ចសម្ភាសដែលមានដូចខាងក្រោមនេះ៖