Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកផ្ទុះកំហឹងនឹងសារព័ត៌មានតួកគី ដែលចុះផ្សាយថា ទីភ្នាក់ងារមួយនៅវ៉ាស៊ីនតោន ជាអ្នកនៅពីក្រោយរដ្ឋប្រហារ

10-08-2016 10:31

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានចេញមុខទាត់ចោលការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ​របស់ប្រទេសតួកគី ដែលបានបញ្ជាក់ថា ទីភ្នាក់ងារតាមដានឯករាជ្យ Wilson Center ដែលមានមូលដ្ឋាននៅក្នុង រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក គឺអ្នកដែលនៅពីក្រោយខ្នងនៃការធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលតួកគី តែមិនបានសម្រេចកាលពី យប់ថ្ងៃទី១៥ ឈានចូលព្រឹកថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០១៦។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Elizabeth Trudeau បានបញ្ជាក់ច្បាស់ៗនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃអង្គារ ថា «វាជាចរឹតនៃការដុតកំហឹងក្នុងទម្រង់មួយ ដែលប្រកបដោយវោហាសាស្ត្រដ៏ ក្តៅគគុកនេះ ហើយវាពិតជាគ្មានប្រយោជន៍នោះទេ។ ទ្រឹស្តីនៃការចោទពួកយើង ថាជាអ្នករួមផ្សំគំនិតនោះ គឺបាន កើតឡើងគ្រប់ទីកន្លែង។ វាគ្មានការសម្ងាត់ ឬទង្វើអាក្រក់អ្វីឡើយ ចំពោះការបើកវេទិកាពីសំណាក់ក្រុមជំនាញនានា ដើម្បីពិភាក្សាបញ្ហា អ៊ីរ៉ង់, តួកគី, និង មជ្ឈិមបូព៌ានោះទេ»។

គួរបញ្ជាក់ថា រដ្ឋប្រហារដែលទទួលបរាជ័យនៅតួកគីកាលពីពាក់កណ្តាលខែមុននេះ បានបណ្តាលឲ្យមនុស្សជាង ២០០នាក់បាត់បង់ជីវិត ហើយអាជ្ញាធរតួកគីបានចាប់ឃុំមនុស្សដែលពាក់ព័ន្ធចំនួនជាង ១៨,០០០នាក់ថែមទៀត។ សារព័ត៌មានគាំទ្ររដ្ឋាភិបាលតួកគី បានចេញផ្សាយកាលពីពេលថ្មីៗនេះថា ក្រុមអ្នកជំនាញនានាបានចូលរួមក្នុង សន្និសីទមួយដែលរៀបចំឡើងដោយទីភ្នាក់ងារអាមេរិក Wilson Center នៅលើកោះ Buyukada ក្បែរទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួកគី នៅពេលដែលរដ្ឋប្រហារបានកើតឡើង ហើយដែលវាជារឿងដ៏គួរឲ្យសង្ស័យបំផុត៕