(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការមួយព្រឹក នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ តុលាការកំពូល នឹងចេញសេចក្តីសម្រេចមួយ លើសំណុំរឿងនៅក្រៅឃុំរបស់ លោក អ៊ុំ សំអាន សមាជិកជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ខាងមុខ។
លោក អ៊ុ សំអាន ត្រូវបានតុលាការចោទប្រកានពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ( បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ) និងបទញុះញង់ឲ្យមានការរើសអើង» ដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។
លោកត្រូវបានតុលាការសម្រេចឃុំខ្លួនជាបន្តបន្ទាប់ នៅក្នុងពន្ធនាគារព្រៃស៕