(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខជូន រាជរដ្ឋាភិបាល និងប្រជាជនម៉ារ៉ុកក្នុងករណីគ្រោះរញ្ជួយដីដ៏កម្រ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារលើប្រទេសម៉ារ៉ុក កាលពីយប់ថ្ងៃសុក្រទី៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយបង្កការរំញ័រចាប់ពីទីក្រុងរ៉ាបា ស្ថិតនៅភាគខាងជើង រហូតដល់ទីក្រុងស៊ីឌី អ៉ីហ្វនី (Sidi Ifni) ស្ថិតនៅភាគខាងត្បូង និងទីក្រុងជាច្រើនទៀត។ គ្រោះរញ្ជួយដីដ៏ខ្លាំងនេះ បានបណ្តាលមនុស្សរាប់ពាន់នាក់បានស្លាប់ និងរបួស៕