(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានសហការជាមួយបេឡាជាតិសន្តិសុខសង្គម (បសស) រៀបចំសិក្ខាសាលា ស្តីពីបច្ចុប្បន្នភាពច្បាប់ស្ដីពីសន្ដិសុខសង្គម។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅសាល TRUE MONEY ដោយវត្តមានអញ្ជើញចូលរួមធ្វើបទបង្ហាញពីមន្រ្តីជំនាញលោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិក នៃបេឡាជាតិសន្តិសុខសង្គម(បសស)​។

សមាជិក សមាជិកាមកពីសមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ចំនួនជាង ៥០នាក់បានចូលរួមដោយផ្ទាល់នៅសាល TRUE MONEY និងចំនួនជាង ៥០នាក់បានចូលរួមតាមប្រព័ន្ឋអនឡាញ៕