(ភ្នំពេញ)៖ តុលាការកំពូល នៅព្រឹកថ្ងៃទី១០ ខែសីហា ចាប់ផ្ដើមសវនាការជំនុំជម្រះសំណុំរឿងលោក អ៊ុុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
យោងតាមដីការបស់តុលាការកំពូល បង្ហាញថា លោក អ៊ុំ សំអាន ជាប់ចោទពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦»។
មន្ត្រីតុលាការកំពូល បញ្ជាក់ថា សវនាការនេះ គឺផ្តោតសំខាន់លើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន ដែលប្តឹងដោយលោក អ៊ុំ សំអាន៕