(ភ្នំពេញ)៖ វត្តមានរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការចូលកាន់តំណែងនាយករដ្ឋមន្រ្តីកម្ពុជា និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ លើកទី៧៨ (UNGA 78) នៅទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក នាចុងខែកញ្ញា ខាងមុខនេះ បានក្លាយជាប្រធានបទសំខាន់ សម្រាប់ប្រជាពលរដ្ឋខ្មែរ និងជនបរទេស នៅសហរដ្ឋអាមេរិក។

ប្រជាពលរដ្ឋជាច្រើន នៅទឹកដីសហរដ្ឋអាមេរិក និងកាណាដា បានបង្ហាញការគាំទ្រ និងពេញចិត្តចំពោះមេដឹកនាំថ្មីរបស់កម្ពុជា ដោយអ្នកខ្លះបានប្រកាសរង់ចាំទទួលស្វាគមន៍ ហើយអ្នកខ្លះទៀត ទោះបីជាមិនអាចចូលរួមគាំទ្រដោយផ្ទាល់ដោយសារមានធុរ តែក៏បានសម្តែងភាពរីករាយ និងពេញចិត្តចំពោះវត្តមានសម្តេចធិបតី នៅទីក្រុងញ៉ូវយ៉កផងដែរ។

ពួកគាត់សង្ឃឹមថា សម្តេចនឹងខិតខំអស់ពីសមត្ថភាពដឹកនាំប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយឱ្យស្រលាញ់ប្រទេសជាតិ មាតុភូមិ ហើយធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា ជឿនលឿនទៅមុខ។

ខាងក្រោមនេះជាចំណាប់អារម្មណ៍របស់ ប្រជាពលរដ្ឋខ្មែរ និងជនបរទេស ចំពោះការចូលកាន់តំណែងរបស់ សម្តេចធបិតី ហ៊ុន ម៉ាណែត និងការអញ្ជើញចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ៖