(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១៥ ខែ កញ្ញា ឆ្នាំ ២០២៣នេះ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន TTP Groups Cambodia អាគារលេខ ១៦៨តេ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ លោក ឧកញ៉ា តែ ប៉រហុង ជាម្ចាស់ភាគទុនិក តំណាងអោយក្រុមហ៊ុន TTP Groups Cambodia បានជួបពិភាក្សាជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki ) ប្រធានសមាគមជប៉ុនកម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និង លោក kasunori Kato ជាអគ្គនាយកក្រុមហ៊ុន ILBRiLLE Co.,Ltd. ក្នុងឪកាសនោះដែរ មានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សា ភិបាល នៃ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នា ស្តីអំពីការវិនិយោគទុនរួមគ្នាលើវិស័យ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដោយផ្តោតលើការ តុបតែង និងកែសម្ជស្ស រវាងក្រុមហ៊ុន TTP Groups Cambodia និងក្រុមហ៊ុន ILBRiLLE Co.,Ltd
លោក kasunori Kato បានមានមតិសំណេះសំណាល និងលើកឡើងថា ខ្ញុំពិតជាមានសេចក្តីសោមនស្ស រីករាយណាស់ដែលបានសហការ ជាមួយ ក្រុមហ៊ុន TTP Groups Cambodia ដោយ លោកមានចំណាប់អារម្មណ៍លើវិស័យសំខាន់ៗពីរគឺ៖
១.ការផលិតទំនិញ កែច្នៃ ដែលប្រើប្រាស់វត្ថុធាតុដើមកម្ពុជា និង បច្ចេកទេសទំនើបជប៉ុន
២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ
ជាចុងក្រោយ និងទីបញ្ចប់ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki ) មានសេចក្តីកោតសរសើរ និងវាយតម្លៃខ្ពស់អំពីការសហការនេះ ឆ្លុះបញ្ចាំងអោយឃើញថា ពិតជាមានភាពទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាង ភាគីទាំងពីរ។
លោក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សា ភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា នឹង លោកឧកញ៉ា តែ ប៉រហុង ម្ចាស់ភាគទុនិកតំណាងអោយក្រុមហ៊ុន TTP Groups Cambodia ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កិច្ចសហការជាមួយក្រុមហ៊ុនវិនិយោគទុនក្រុមហ៊ុន ILBRiLLE Co.,Ltd. នេះផងដែរ ។