(ចិន)៖ ក្នុងឱកាសអញ្ជើញទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក លាវ នីង (Liu Ning) អគ្គលេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។