Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមរង់ចាំទស្សនាការផ្សាយផ្ទាល់ កិច្ចពិភាក្សា Fresh Talk ស្តីពី «ទំនាក់ទំនងកម្ពុជា-ចិន ក្នុងរបត់នយោបាយថ្មី» នៅម៉ោង៦ល្ងាចនេះ

16-09-2023 12:00

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះ ជាទស្សនកិច្ចផ្លូវការលើកដំបូង ចាប់តាំងពីសម្តេចចូលកាន់តំណែងជានាយករដ្ឋមន្រ្តី ដែលជាការផ្លាស់ប្តូរមេដឹកនាំលើកដំបូងរបស់កម្ពុជា ក្នុងប្រវត្តិសាស្ត្រជិត៤០ឆ្នាំមកនេះ។

តើដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅប្រទេសចិន នាឱកាសនេះ មានសារសំខាន់ដូចម្តេចខ្លះ? តើហេតុអ្វីកម្ពុជាជ្រើសរើសចិនជាប្រទេសទី១ នៃការបំពេញទស្សនកិច្ចផ្លូវការ? តើកម្ពុជា គួរមានការប្រុងប្រយ័ត្នអ្វីខ្លះ ដើម្បីកុំឱ្យធ្លាក់ទៅជាកូនអុក នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ?

នៅសប្តាហ៍នេះ Fresh Talk រៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ៖ «ទំនាក់ទំនងកម្ពុជា-ចិន ក្នុងរបត់នយោបាយថ្មី» ដោយមានការចូលរួមពីវាគ្មិនចំនួន២រូប រួមមាន៖

- លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ

- លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិ

សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Talk ម៉ោង៦៖០០ល្ងាចថ្ងៃសៅរ៍ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕