(បន្ទាយមានជ័យ)៖ នៅវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ មានករណីអគ្គិភ័យឆេះសណ្ឋាគារមួយកន្លែង យីហោ «មីងឌូ» ដែលមានទីតាំងស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សេចក្ដីរាយការណ៍ជំហានដំបូង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន អគ្គិភ័យនេះគឺឆេះផ្ដើមចេញពីដំបូលសណ្ឋាគារតែម្ដង។ យ៉ាងណាមិញ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះតាមរួមដៃគ្នា ដើម្បីចេញអន្ដរាគមន៍សង្គ្រោះយ៉ាងយកចិត្តទុកដាក់។
សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕