(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

២៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Kishida នៅតែបន្តមានឆន្ទៈជួបមុខគ្នាជាមួយលោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌ

៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញក្រុមហ៊ុនផ្នែកថាមពលរបស់ចិន វិនិយោគលើថាមពលស្អាតនៅកម្ពុជា

៤៖ ប្រមុខកងទ័ពអាកាសអាស៊ានជាច្រើន មិនទៅចូលរួមកិច្ចប្រជុំនៅមីយ៉ាន់ម៉ា

៥៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើក្រុមហ៊ុនចិន ជួយបណ្តុះបណ្តាលផ្នែកអគ្គិសនីនៅកម្ពុជា

៦៖ ក្រោយមិនជាប់ជានាយករដ្ឋមន្រ្តីថៃ លោក Pita Limjaroenrat សម្រេចលាលែងពីតំណែងប្រធានគណបក្ស Move Forward

៧៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រក្រុមហ៊ុន CRBC របស់ចិន លើគម្រោងសាងសង់ផ្លូវ នៅកម្ពុជា និងណែនាំឱ្យមានកិច្ចសហការ ដើម្បីសម្រេចលើគម្រោងកំពុងសិក្សា

៨៖ នាយករដ្ឋមន្រ្តីថៃលោក Srettha បង្ហាញការមិនយល់ស្រប ចំពោះការប្រើប្រាស់កញ្ឆាសម្រាប់គោលដៅកម្សាន្ត

៩៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញក្រុមហ៊ុន Huawei វិនិយោគផលិតសម្ភារៈគ្រឿង បង្គំអេឡិច ត្រូនិក និងបណ្តុះបណ្តាលផ្នែកឌីជីថល

១០៖ រុស្ស៉ី បណ្តេញមន្រ្តីស្ថានទូតអាមេរិក ២នាក់ ចេញពីប្រទេស ដោយចោទថាប្រព្រឹត្តសកម្មភាពខុសច្បាប់

១១៖ ខុទ្ទកាល័យនាយករដ្ឋមន្រ្តី៖ មានជនខិលខូចបានដើរទាក់ទងតាមទីកន្លែងមួយចំនួនដោយអះអាងថា ខ្លួនជាជំនួយការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងតាំងខ្លួនជាមន្រ្តីក្នុងក្រសួង និងស្ថាប័ននានា, ជនសង្ស័យត្រូវបានឃាត់ខ្លួន

១២៖ សហរដ្ឋអាមេរិក ជឿថារដ្ឋមន្ត្រីការពារជាតិចិនដែលបាត់មុខអស់ ៣សប្ដាហ៍មកនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត

១៣៖ កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ឃាត់ខ្លួនបុគ្គលឈ្មោះ ហុក ប៊ុនរ៉េត ដែលតាំងខ្លួនជាជំនួយការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

១៤៖ គណៈកម្មការថាមពលអឺរ៉ុប អំពាវនាវឱ្យទប់ស្កាត់កំណើននាំចូលឧស្ម័នធម្មជាតិ របស់រុស្ស៊ី

១៥៖ កម្ពុជានាំចេញ កំពឹសទឹកសាប និងអន្ទង់ «ជើងដំបូង»ទៅកាន់ទីផ្សារប្រទេសចិន

១៦៖ នៅតែ១៥ថ្ងៃទៀតប៉ុណ្ណោះ ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ នឹងត្រូវផុតកំណត់

១៧៖ លោក គីម ជុងអ៊ុន ធ្វើទស្សនកិច្ចនៅរោងចក្រផលិតយន្តហោះចម្បាំង ក្នុងតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី

១៨៖ វិភាគអន្តរជាតិ៖ មេរោគ Nipah កំពុងផ្ទុះឆ្លងរាលដាលនៅឥណ្ឌា៖ តើមានអ្វីខ្លះដែលអ្នកគួរដឹងពីមេរោគកាចសាហាវនេះ?

- ព័ត៌មាន Fresh News Plus

២៖ បារាំងហាមឃាត់ការលក់ iPhone 12 ក្រោយរកឃើញថាមានបញ្ហាវិទ្យុសកម្មកើនឡើងខ្ពស់

៣៖ WhatsApp កំពុងសិក្សាទៅលើការផ្សាយពាណិជ្ជកម្មនៅលើ App របស់ខ្លួន

២៖ កម្ពុជានឹងបញ្ជូនអត្តពលិក ១៧ប្រភេទកីឡា ចូលរួមព្រឹត្តិការណ៍ Asian Games នៅចិន នាសប្ដាហ៍ក្រោយ

៣៖ Sancho ត្រូវបានដកឈ្មោះចេញពី Man Utd ដោយសារមានទំនាស់ជាមួយគ្រូបង្វឹក

៤៖ ប៉ូឡូញ បញ្ចប់តំណែងលោក Santos ដ្បិតពួកគេប្រឈមអត់បានលេងពាន Euro 2024

ប្លែកភ្នែក! តារាម៉ូដែលពិការភាពជាច្រើនរូប បង្ហាញមុខលើឆាកបង្ហាញម៉ូដ នៅឯព្រឹត្តិការណ៍ «New York Fashion Week»

ភាពយន្តឯកសាររបស់ Taylor Swift ទទួលបានការទិញសំបុត្រទុកមុន កើនទឹកប្រាក់ដល់ជាង ៦៥លានដុល្លារ ខណៈត្រៀមបញ្ចាំងនៅខែតុលាខាងមុខ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)