(ក្រុងរីយ៉ូ)៖ កីឡាករហែលទឹកកម្ពុជា ពូ សុវិជ្ជា បានធ្លាក់ហើយ ក្នុងវិញ្ញសាហែលចម្ងាយ ១០០ម៉ែត្រសេរី នៅប្រទេសប្រេស៊ីល ក្នុងព្រឹត្តិការណ៍ Olympic Games 2016 ដោយបានឈ្នះតែប្រទេសនេប៉ាល់មួយប៉ុណ្ណោះ នេះបើយោងតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ថ្លែងប្រាប់ Fresh News ឲ្យដឹង។
អត្តពលិកកូនកាត់ខ្មែរ-អាមេរិក ពូ សុវិជ្ជា (Pu Sovijja) ឈរនៅចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមអត្តពលិក៨រូប ដែលចូលរួមប្រកួតហែលចម្ងាយ១០០ម៉ែត្រ បែបសេរី ផ្នែកបុរស ប្រភេទកីឡាហែលទឹក។
ពូ សុវិជ្ជា បានប្រកួតមុនគេចប់ទៅហើយ តែកម្ពុជានៅសល់អត្តពលិក៥រូបទៀត ដែលមិនទាន់ចាប់ផ្តើម មានកីឡាហែលទឹកផ្នែកនារី កីឡាបោកចំបាប់ កីឡាអត្តពលកម្ម និងកីឡាតេក្វាន់ដូ៕