(ភ្នំពេញ)៖ ដោយមានការគាំទ្រ យ៉ាងខ្លំាងពីអតិថិជន ពីមួយថ្ងៃទៅមួយថ្ងៃ ពេលនេះហាងនុំបុ័ង លំដាប់អន្ដរជាតិ BreadTalk នៅកម្ពុជា បានបើកដំណើរសាខាថ្មីទី៤របស់ខ្លួន បន្ថែមទៀត នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥នេះ ដែលមានទីតាំង នៅផ្លូវម៉ៅសេទុង ទល់មុខវិទ្យាស្ថានវ៉ានដាគណនេយ្យ។
ក្នុងឱកាសបើកពិសេសនោះ ហាងនុំបុ័ងដ៏ល្បីមួយនេះ ក៏ផ្ដល់នូវកម្មវិធីពិសេសៗ ដល់អតិថិជនរបស់ខ្លួនផងដែរ ដោយចាប់ពីដើមខែ រហូតដល់ចុងខែសីហា នឹងបញ្ចុះតម្លៃ ១៥% ទៅលើនំ Cake គ្រប់រសជាតិ ពិសេសរាល់អតិថិជន ដែលជាវអស់ពី៥ដុលា្លរឡើងទៅ នឹងទទួលបាន Coupon(ប័ណ្ណ)ភេសជ្ជៈមួយដោយឥតគិតថ្លៃផងដែរ។
លោក ហែម សំណាង អ្នកគ្រប់គ្រងហាងនំបុ័ង BreadTalk សាខាម៉ៅសេងទុង បានថ្លែងថា «ក្នុងឱកាសបើកដំណើរការនូវសាខាទី៤នេះ ក្រៅពីផ្ដល់ជូននូវកម្មវិធីពិសេស ជូនដល់អតិថិជន ហាងយើងខ្ញុំក៏បាន នាំយកនូវនំរសជាតិថ្មី ដ៏ឈ្ងុយឆ្ងាញ់ជាប់មាត់ ជាប់ចិត្ដដិតអារម្មណ៍ ដែលមិនអាចបំភ្លេចនូវរសជាតិរបស់វានោះទេ មានដូចជា នំ Chocolate Lava ,Red Bean Queen ,Mala Tuna ,Mala Chicken ,Sesame Red Bean ,Chocolate Mint ,Red Bean Cheese Pan រួមនឹងរសជាតិជាច្រើនទៀត ដែលមានរហូតដល់ទៅជាង១០០ប្រភេទ»។
លោកបន្ដថា ពិសេសជាងនេះទៅទៀត ក្នុងការបង្ហាញវត្ដមានរបស់ហាងនំបុ័ង BreadTalk នៅកម្ពុជានេះ មានអតិថិនជនជាច្រើន តែងតែស្គាល់នូវរសជាតិនំបុ័ងម្យ៉ាង ដែលមានរសជាតិពិសេសគ្មានពីរ គឺគ្រាន់តែឮឈ្មោះភ្លាម គឺទប់ចិត្ដមិនបាន គឺចង់ញុំាភ្លាមតែម្ដង នោះ គឺរសជាតិ Flosss ដែលជានុំបុ័ងមួយប្រភេទមាន រសជាតិសាច់ជ្រូកផាត់ និងគ្រឿងផ្សំផ្សេងៗទៀត។
លោកបន្ថែមថា ហាងរបស់លោកនឹងកាន់តែគាំទ្រ កាន់តែខ្លាំងបន្ថែមទៀត ពីសំណាក់អតិថិជនគ្រប់វ័យ ខណៈដែលបើកដំណើរហាងនំបុ័ង សាខាទី៤នេះ ដែលមានទីតាំងល្អ ដោយនៅជិតសាលា ធនាគារ និងក្រុមហ៊ុនជាច្រើនទៀត ដូចនេះសិស្សសាលា បុគ្គលិកធនាគារ និងបុគ្គលិកក្រុមហ៊ុនទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវនេះ អាចចូលសម្រាក និងទទួលទានបានយ៉ាងស្រួល។
គួរបញ្ជាក់ថា រាល់ថ្ងៃនេះគ្រប់ហាងនំបុ័ងរបស់ BreadTalk គឺលក់ចេញអស់ប្រមាណ១០០០នំ ក្នុងមួយសាខាៗ ដែលធ្វើឲ្យក្រុមហ៊ុន សម្រេចបើកសាខាបន្តបន្ទាប់។ លើសពីនេះទៀត BreadTalk តាំងពីមានវត្ដមាននៅកម្ពុជាតាំងពីឆ្នាំ២០១៤ រហូតមកដល់កម្ពុជាបច្ចុប្បន្ននេះ កាន់តែទទួលបានការជោគជ័យខ្លាំង បន្ទាប់ពីមាន ការគាំទ្រខ្ពស់ពីអតិថិជន និងក្រោមការជួយជ្រោមជ្រែង អស់ពីសមត្ថភាពរបស់បុគ្គលិក គ្រប់ជាន់ថ្នាក់ និងការដឹកនាំដ៏ឆ្លាតវៃ របស់ថ្នាក់ដឹកនាំរបស់ BreadTalk កម្ពុជាផងដែរ ដោយរហូតមកដល់ពេលនេះ Bread Talk មាន៤សាខាហើយ គឺទី១ នៅ TK Avenue, ទី២នៅក្នុងអគារ Maline តាមបណ្តោយផ្លូវសម្តេចប៉ាន ទី៣ នៅបឹងកេងកង តាមបណ្តោយផ្លូវប៉ាស្ទ័រ និងសាខាទី៤ នៅទល់មុខវិទ្យាស្ថានវ៉ាន់ដា គណនេយ្យ៕