(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប៣៣ករណី ក្នុងនោះករណីប្រើប្រាស់១១ករណី, ដឹកជញ្ជូនរក្សាទុក២១ករណី និងជួញដូរ១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៩៨នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥,៥១៧ករណី ឃាត់មនុស្ស១៣,៦០០នាក់ (ស្រី៨៩៩នាក់)៕