(កោះកុង)៖ មន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំសន្តិបាតបូកសរុបលទ្ធផល សកម្មភាពក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកោះកុង អាណត្តិទី៦ឆ្នាំ លើកទី៣ និងលើកទិសដៅការងារសម្រាប់អាណត្តិ៦ឆ្នាំ លើកទី៤ និងទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្រលើកទី៥ ខេត្តកោះកុង។

ពិធីនេះ មានចូលរួមក្រោមវត្តមាន លោកវេជ្ជៈបណ្ឌិត ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ និងមានការទទួលស្វាគមន៍ លោកវេជ្ជបណ្ឌិត ពិន សាវ៉ាត ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត លោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងលោកវេជ្ជៈប្រធានមន្ទីរពេលគ្រប់បណ្តាស្រុក និងលោកគ្រូ-អ្នកគ្រូពេទ្យជាច្រើនរូប។

លោកវេជ្ជបណ្ឌិត ធា គ្រុយ បានលើកឡើងថា ខេត្តកោះកុងអាណត្តិទី៣ បានបញ្ចប់បេសកកម្ម៦ឆ្នាំរបស់ខ្លួន ប្រកបដោយជោគជ័យ ហើយកំពុងរៀបចំរចនាសម្ព័ន្ធថ្មី សម្រាប់អាណត្តិ៦ឆ្នាំ លើកទី៤ ទិវាអភិវឌ្ឍន៍វេជ្ជសាស្ត្រលើកទី៤ ខេត្តកោះកុង។

លោកវេជ្ជបណ្ឌិត ធា គ្រុយ បានបន្តថា ឈ្មោះក្នុងបញ្ជីគណៈគ្រូពេទ្យ ដែលបានបញ្ចូលតាមប្រព័ន្ធ Wedsite របស់គណៈគ្រូពេទ្យកម្ពុជា មាន៦៤នាក់ហើយ២៥នាក់ ដែលមិនទាន់ធ្វើបានអាជ្ញាប័ណ្ណសុពលភាព ស្មើ០នាក់ ក្នុងរបាយការណ៍ដូច្នេះយើងត្រូវរើសក្រុមប្រឹក្សា ៩+៩នាក់ ហើយការិយាល័យទាំង៩ នាក់។

តាមការតម្រូវរបស់ព្រះរាជក្រឹត្យ គ្រូពេទ្យទាំងអស់ ក្នុងខេត្តជាអ្នកជ្រើសរើសដោយផ្អែកលើលក្ខណៈសម្បត្តិ របស់គ្រូពេទ្យដែលនឹងបោះឆ្នោតឲ្យគាត់ ផ្អែកលើចំណុចលក្ខណៈសម្បត្តិល្អរបស់គ្រូពេទ្យ មិនត្រូវឲ្យគាត់ស្ថិតលើសច្រើនពេកទេ។

លោកវេជ្ជបណ្ឌិត ធា គ្រុយ បានគូសបញ្ជាក់ថា ក្នុងនាមជាគ្រូពេទ្យត្រូវបំពេញកាតព្វកិច្ច ជាគ្រូពេទ្យដោយមិនគិតពីភាពលំបាក ក្នុងបម្រើពលរដ្ឋឡើយ។

លោកវេជ្ជបណ្ឌិត ក៏បានលើកឡើងថា វេជ្ជបណ្ឌិតក្រុមគ្រូពេទ្យ បើមានគ្លីនិកផ្ទាល់ ត្រូវមានអាជ្ញាបណ្ណចេញពីសម៉ីក្រសួងសុខាភិបាល ដែលអនុញ្ញាតឲ្យបើគ្លីនិកឯកជនបាន បើមិនមានទេ អ្នកនឹងអាចប្រឈម និងផ្លូវច្បាប់នៅពេលមានបញ្ហាអ្វីមួយ ដែលកើតឡើង៕