(កំពង់ស្ពឺ)៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ សាខាពន្ធដាខេត្តកំពង់ស្ពឺ បានបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយស្តីពី ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ អចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ពន្ធលើថ្លៃឈ្នួល អចលនទ្រព្យ ពន្ធមធ្យោបាយដឹកជញ្ជូន កម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) និងកម្មវិធី Check and Track App ក្រោមវត្តមានលោក ប៉ែត ចក់ ប្រធានសាខាពន្ធដាខេត្តកំពង់ស្ពឺ និងលោក ទឹម ផានូ អភិបាលក្រុងច្បារមន ព្រមជាមួយមន្ត្រី ក្រុមប្រឹក្សាឃុំ-សង្កាត់ និងអាជីវករអ្នកជាប់ព័ន្ធលើមុខរបរផងដែរ។

លោក ប៉ែត ចក់ ប្រធានសាខាពន្ធដាខេត្តកំពង់ស្ពឺ បានលើកឡើងថា ការផ្សព្វផ្សាយសម្រាប់ក្រុងច្បារមននាថ្ងៃនេះ គឺដូចសព្វមួយដង ចង់ឲ្យបងប្អូនប្រជាពលរដ្ឋបានស្វែងយលរាល់ បទប្បញ្ញត្តិស្តី ពីសារពើពន្ធ និងដើម្បីពង្រឹងកិច្ច សហការឲ្យបានកាន់តែជិតស្និទ្ធិថែមទៀតរវាងមន្ត្រីពន្ធដារ និងអាជ្ញាធរពាក់ ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីបញ្ជ្រាប និងពន្យល់ណែនាំដល់អាជ្ញាធរក្រុងច្បារមន និងអ្នកជាប់ពន្ធជា នីតិបុគ្គល និងរូបវន្តបុគ្គល បានយល់ដឹង និងមានពុទ្ធិ កាន់តែច្បាស់លាស់ និងលម្អិត អំពីវិធាន និងនីតិវិធីនៃការអនុវត្តពន្ធ ប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ពន្ធលើថ្លៃឈ្នួល អចលនទ្រព្យ ពន្ធមធ្យោបាយដឹកជញ្ជួន។

លោកប្រធានពន្ធដាខេត្តបន្តថា បន្តផ្សព្វផ្សាយបន្តបន្ទាប់ឲ្យបងប្អូនកាន់តែយល់ដឹងកាន់តែទូលំទូលាយអំពីប្រភេទពន្ធទាំងនេះ ក៏ដូចជាបំពេញកាត្វកិច្ចប្រកាសពន្ធ និងបង់ប្រាក់ពន្ធឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា អនុលោម និងស្របតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ និងដើម្បីចៀសសវាងនូវការទទួលការផាកពិន័យ និងទោសទណ្ឌផ្សេងៗ។

លោក ទឹម ផានូ បានថ្លែងថា ដោយអនុវត្តតាមយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលចំណូលពន្ធដាឲ្យសម្រេចបានគ្រប់ផែនការ និងលើសផែនការ ផ្នែកទៅតាមការផ្តល់អនុសាសន៍ យុទ្ធសាស្ត្រអនុវត្ត និងការសហការ ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់អ្នកជាប់ពន្ធគាប្បីលោកឃុំ-ចៅសង្កាត់ ត្រូវអនុវត្តការផ្សព្វផ្សាយបន្តដាល់ ក្រុមអាជីវករបងប្អូនប្រជាពលរដ្ឋដែលជាប់ពន្ធលើមុខរបរ៕