(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានណែនាំចំនួន ៧ចំណុចដល់មន្ត្រីនគរបាលនៅក្នុងខេត្តរតនគិរី ដើម្បីអនុវត្តតួនាទីភារកិច្ច បម្រើជាតិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យមាន ប្រសិទ្ធភាព និងទទួលបានភាពជោគជ័យ។
ក្នុងឱកាសអញ្ជើញបិទវគ្គបំប៉នជំនាញការពារ ទប់ទល់សភាពការណ៍ ដល់មន្ត្រីនគរបាល កងអន្តរាគមន៍ពិសេស នៃស្នងការដា្ឋននគរបាលខេតរតនគិរី នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានណែនាំដូចខាងក្រោម៖
ទី១៖ កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវបន្តគាំទ្រ និងប្រឆាំងដាច់ខាតនូវការប៉ុនប៉ង ពីក្រុមណាមួយ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រសូតចេញពីការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តពីប្រជាពលរដ្ឋ។
ទី២៖ គោរពឱ្យបាននូវរាល់បទបញ្ញត្តិ ច្បាប់រដ្ឋ និងចូលរួមឱ្យសកម្ម ក្នុងការ អនុវត្តន៍គោលនយោបាយ កែទម្រង់កងកម្លាំងប្រដាប់អាវុធ ធ្វើជាឆ្អឹងខ្នងដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ដើម្បីដំណើរការស្តារ និងអភិវឌ្ឍន៍ ប្រទេសលើគ្រប់វិស័យ
ទី៣៖ ត្រូវយកចិត្តទុកដាក់ បន្តការតស៊ូអត់ធន់ លះបង់ខ្ពស់បំផុត ប្រកាន់ឱ្យបានខ្ជាប់ខ្ជួន នូវវិន័យ សេចក្តីថ្លៃថ្នូរ ជាមន្ត្រីនគរបាលជាតិ
ទី៤៖ ត្រូវសហការឱ្យបានជិតស្និទ្ធ បំបាត់ឱ្យបាននូវភាពអសកម្មទាំងឡាយ ចៀសវាងនូវការប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជាសេពគ្រឿងញៀន ជួញដូរមនុស្ស លួច ឆក់ ប្លន់ ជាដើម........។ ល។
ទី៥៖ បង្កើនវិធានការ ការគ្រប់គ្រង ថែរក្សាការពារសំភារៈ ឧបករណ៍ អាវុធជាតិផ្ទុះឱ្យបានគង់វង្ស
ទី៦៖ តៀមលក្ខណៈជានិច្ច រង់ចាំទទួលបទបញ្ជា ក្នុងការជួយអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបប្រទះគ្រោះមហន្តរាយគ្រប់បែបយ៉ាងជាយថាហេតុ
និងទី៧៖ យកចិត្តទុកដាក់លើការថែរក្សាសុខមាលភាព ធ្វើយ៉ាងណាឱ្យចៀសផុតពីម រោគកូវីត១៩ ជំងឺអេដស៍ និងជំងឺឆ្លងផ្សេងៗ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក លន់ សុផាត ក៏បាននាំថវិការបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំនួន ៥លានរៀល ប្រគល់ជូនស្នងការនគរបាលខេត្តរតនគិរីផងដែរ៕