(ប៉េកាំង, ចិន)៖ នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកធ្វើធុរកិច្ចកម្ពុជា-ចិន។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីអ្នកវិនិយោគល្បីៗឈ្មោះទាំងកម្ពុជា និងចិនជាច្រើនរូប។ ពិធីនេះរៀបចំឡើងក្នុងបំណងពង្រីកការវិនិយោគរវាងអ្នកវិនិយោគចិន និងកម្ពុជា។ ជាពិសេសទាក់ទាញអ្នកវិនិយោគចិន ចូលមកវិនិយោគក្នុងប្រទេសកម្ពុជា៕