(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានសម្រេចបញ្ចប់មុខតំណែងលោក មាស សាវឿន ពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។ ការបញ្ចប់មុខតំណែងនេះ ធ្វើឡើងតាមព្រះរាជក្រឹត្យកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
ការបញ្ចប់មុខតំណែងនេះមិនទាន់បានបញ្ជាក់ពីមូលហេតុនោះឡើយ។ តែប្រភពព័ត៌មានខ្លះអះអាងថា អាចជាប់ព័ន្ធនឹងការប្រព្រឹត្តរឿងមិនប្រក្រតីមួយចំនួន។
សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០២០ លោក មាស សាវឿន ត្រូវបានតុលាការចោទប្រកាន់ពីបទ «ឆបោក» ពាក់ព័ន្ធការទិញលក់ដីនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក មាស សាវឿន ក៏ធ្លាប់ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារផងដែរ ពេលលោកជាអតីតអភិបាលរងខេត្តព្រះវិហារ ដោយសារជាប់ពាក់ព័ន្ធបញ្ហាដីធ្លី៕