(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ បានផ្ញើលិខិតទៅកាន់ គណៈកម្មការសិទ្ធិមនុស្សជាតិថៃ ដើម្បីស្នើសុំកិច្ចសហការ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស សម្រាប់ជាប្រយោជន៍ នៃប្រជាជនកម្ពុជា និងថៃ។
ការស្នើរបស់ កែវ រ៉េមី យ៉ាងដូច្នេះធ្វើឡើង បន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលព័ត៌មានច្បាស់ការណ៍ ស្តីពីការំលោភសិទ្ធិមនុស្ស មកលើប្រជាជនកម្ពុជា ដែលជាកម្មករនេសាទ នៅក្នុងប្រទេសថៃ ដែលក្នុងនោះរួមមានការបង្ខិតបង្ខំឲ្យធ្វើការ និងការបង្ខិតបង្ខំឲ្យប្រើប្រាស់គ្រឿងញៀន ដើម្បីបន្តធ្វើការដោយគ្មានពេលសម្រាក។
លោក កែវ រ៉េមី បានលើកឡើងទៀតថា «ក្នុងគោលបំណងការពារសិទ្ធិមនុស្ស ខ្ញុំស្នើសុំគណៈកម្មការរបស់លោក (ភាគីថៃ) លើកទឹកចិត្តរាជរដ្ឋាភិបាលថៃ ឲ្យធ្វើការចុះបញ្ជីកម្មករនេសាទ និងបង្កើតយន្តការមួយ ដើម្បីត្រួតពិនិត្យបញ្ហាសិទ្ធិមនុស្ស ក្នុងឧស្សាហកម្មនេសាទ»៕
សូមអានលិខិតរបស់ លោក កែវ រ៉េមី ទាំងស្រុង៖