(ភ្នំពេញ)៖​ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងអ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា ចិន នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ​ បានជួបសំណេះសំណាល ជាមួយសមណនិស្សិតចំនួន ១០ព្រះអង្គ ដែលនឹងនិមន្តទៅបន្តការសិក្សានៅសកលវិទ្យាល័យព្រះពុទ្ធសាសនាណានហាយ​ ក្រុងសានយ៉ា ខេត្តហាយណាន សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។

ដោយទទួលបានអាហារូបករណ៍ ពីព្រះតេជគុណ អុីង ស៊ុន អនុប្រធានសមាគមព្រះពុទ្ធសាសនាចិន និងជាប្រធានសមាគមព្រះពុទ្ធសាសនាខេត្ត្តហាយណាន និងជាសកលវិទ្យាធិការ សកលវិទ្យាល័យ ។

ក្នុងនោះផងដែលអ្នកឧកញ៉ា បានយកបច្ច័យផ្ទាល់ខ្លួនមួយចំនួន ប្រគេនដល់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង និងសមណៈនិសិ្សតចំនួន​ ១០អង្គ មុននឹងនិមន្តទៅសិក្សានៅប្រទេសចិន។ សម្តេចបានថ្លែងអំណរគុណដល់អ្នកឧកញ៉ា និងក្រុមគ្រួសារ ដែលបានជួយសម្រាលការលំបាកដល់ព្រះសង្ឃ៕