Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រូៗ និងសិស្សគរុកោសល្យខេត្តកំពង់ឆ្នាំង បង្ហាញក្ដីរីករាយ និងអរគុណចំពោះសម្ដេចតេជោ ដែលផ្តល់អគារសិក្សាមួយខ្នង

09-08-2016 18:31

(កំពង់ឆ្នាំង)៖ គ្រូៗ និងសិស្សគរុកោសល្យខេត្តកំពង់ឆ្នាំង បានបង្ហាញនូវក្ដីរីករាយយ៉ាងខ្លាំង និងថ្លែអំណរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្រេចប្រគល់អគារសិក្សាមួយខ្នង មានកម្ពស់៣ជាន់ និង១៨បន្ទប់ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ។

លោក អឿន ម៉េងចុង នាយកវិទ្យាល័យ ព្រះសុរាមិត្រ បានលើកសម្ដែងនូវក្ដីរីករាយ និងថ្លែងអំណរគុណចំពោះសម្ដេចតេជោ ថា «ខ្ញុំតំណាងឲ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមជូនឲ្យសម្ដេច មានព្រះជន្មយឺនយូរ ដើម្បីដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត»។ លោកនាយកសាលាបានបន្ថែមថា «ខ្ញុំមានអារម្មណ៍ថា ដូចជាបានកើតម្ដងចឹងពេលដែល​ជួបផ្ទាល់ជាមួយសម្ដេចតេជោ»

ជាមួយគ្នានេះដែរ ក្រុមសិស្សគរុកោសល្យ នៅសាលានេះក៏បាន ថ្លែងអំណរគុណ និងជូនពរសម្ដេចតេជោ ថា «សូមឲ្យសម្ដេចមានសុខភាពល្អ ជាពិសេសសូមឲ្យសម្ដេចទៅទីបានក្ដីសុខគ្រប់ពេល»។ បន្ថែមពីនេះ ក្រុមគរុសិស្ស បានលើកឡើងថា សម្ដេចតេជោ ជាមនុស្សល្អ ហើយសាកសម ជាអ្នកដឹកនាំប្រទេសកម្ពុជាទាំងមូល៕