ជនក្រីក្របំផុត១០គ្រួសារ បានទទួលអំណោយ ពីព្រះធម្មធម៌អនុគុណ ស្រុកទឹកឈូ
09-08-2016 17:34
(កំពត)៖ អំណោយទាន ពីព្រះតេជគុណ ធាន ផន ព្រះធម្មធម៌អនុគុណ ស្រុកទឹកឈូ និងជាព្រះចៅអធិការវត្តព្រៃតុម្ព បានផ្តល់ចែកជូន ដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្របំផុត មកពីឃុំកំពង់ សំរោង និងឃុំព្រៃឃ្មុំ នៃស្រុកទឹកឈូ ខេត្តកំពត ចំនួន១០គ្រួសារ។ ការប្រគល់អំណោយទាននេះ ធ្វើឡើង នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ចំណុចក្នុងកុដ្ឋ នៃវត្តព្រៃតុម្ព ស្ថិតក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ ក្នុងនោះដែរ ក៏មានការចូលរូមពី លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត ផងដែរ។
អំណោយដែលទទួលបាន ក្នុង១គ្រួសារ នាឱកាសនោះ រួមមាន អង្ក មី ទឹកត្រី ទឹកស៊ីអ៊ីវ នំ ទឹកដោះគោ ស្ករស និងថវិកា ៣ម៉ឺនរៀល៕