(ប៉េកាំង, ចិន)៖ បន្ទាប់ពីអញ្ជើញដល់រដ្ឋធានីប៉េកាំងហើយនោះ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅស្តូបអនុស្សាវរីយ៍វីរបុរសចិន នៅមហាទីលានធានអានមិន៕