(ប៉េកាំង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព និងទទួលស្វាគមន៍ដោយ ឯកឧត្តម ណុង រ៉ុង (Nong Rong) អនុរដ្ឋមន្ត្រីការបរទេស អមដំណើរដោយ លោកជំទាវ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន, រសៀលថ្ងៃព្រហស្បតិ៍ ទី១៤ កញ្ញា ២០២៣។