(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា អតីតជាឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងមហាផ្ទៃ។

ជំនួបនេះ មានការចូលរួមពី រដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

គួររម្លឹកដែរថា ជប៉ុន គឺជាដៃគូអភិវឌ្ឍន៍មួយដែលតែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងអភិវឌ្ឍនានាជាច្រើននៅក្នុងប្រទេស ទាំងផ្នែកទន់ និងផ្នែករឹង ទាំងជំនួយមានសំណង និងឥតសំណង ក៏ដូចជាការវិនិយោគពីផ្នែកឯកជន៕