(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប៤៣ករណី ក្នុងនោះករណីប្រើប្រាស់២១ករណី, ជួញដូរ១ករណី និងដឹកជញ្ជូនរក្សាទុក២១ករណី ដោយឃាត់ខ្លួនជនសង្ស័យ១០១នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៥,៤៤៨ករណី ឃាត់មនុស្ស ១៣,៣៦៨នាក់ (ស្រី៨៨៥នាក់)៕