(កោះកុង)៖ លោកវរសេនីយ៍ឯក ដូង វណ្ណា អធិការនគរបាលថ្មី ស្រុកស្រែអំបិល ខេត្តកោះកុង បានប្រគល់កុំព្យូទ័រចំនួន ៥គ្រឿង ដល់នាយរដ្ឋបាលប៉ុស្តិ៍ប្រចាំការណ៍ចំនួន៥ឃុំ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង។

លោកវរសេនីយ៍ឯក ដូង វណ្ណា អធិការស្រុកស្រែអំបិល ទើបប្រកាសចូលកាន់មុខតំណែងថ្មី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ថា៖ «ដើម្បីបង្កើនបច្ចេកវិជ្ជា និងធនធានមនុស្សផ្នែកនាយប៉ុស្តិ៍រដ្ឋបាលឱ្យសមត្ថភាព និងផ្តល់របាយការណ៍ និងព័ត៌មានរហ័សដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ និងភូមិ ឃុំមានសុវត្ថិភាពលោកបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីទិញកុំព្យូទ័រចំនួន ៥គ្រឿងនិងបង្ហាត់បង្រៀននូវបច្ចេកវិជ្ជាទំនើបដើម្បីចំណេះដឹងខ្លួនឯង និងជួយសង្គមដើម្បីប្រទេសជាតិ និងក្នុងមូលដ្ឋាន»

លោកអធិការស្រុក បានបន្តថា ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកវិជ្ជាទំនើបនាយប៉ុស្តិ៍ទាំងអស់ត្រូវខិតខំរៀនសូត្របន្ថែមពីលោកគ្រូជំនាញ និងខិតខំយកចិត្តទុកដាក់លើការងារដែលថ្នាក់លើ និងអង្គភាពប្រគល់ជូន៕