(ភ្នំពេញ)៖ លោក រ័ត្ន សារិន ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារ មានទុក្ខជាទម្ងន់ដោយឧបាសិកា ហ៊ុល សូភី ត្រូវជាភរិយា ម្តាយ ជីដូន បានទទួលមរណៈភាព កាលពីថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០២៖០០នាទីព្រឹក ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។
សពត្រូវបានតម្កល់ និងធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិ៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ព័ត៌មាននេះ ចាត់ទុកជាការអញ្ជើញថ្នាក់ដឹកនាំ បងប្អូន ញាតិមិត្ត និងក្រុមគ្រួសារសព ចូលរួមបុណ្យសពឲ្យបានគ្រប់ៗគ្នា៕